១ថ្ងៃម្សិលមិញ! សមត្ថកិច្ច យានយន្តជាង ៥០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ
ភ្នំពេញ៖ យ៉ាងហោចណាស់យានយន្តសរុបចំនួន ៥០២គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានម៉ូតូ ៣៤៦គ្រឿង និងរថយន្ត ១៥៦គ្រឿង។
សូមជម្រាបថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៨ម៉ឺន២ពាន់០៩៨គ្រឿង ក្នុងនោះមានម៉ូតូ ៥ម៉ឺន៩ពាន់៧០៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ២ម៉ឺន២ពាន់៣៩២គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា លើសចំណុះ ស្រវឹង និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ ស្រវឹង អត់ស្លាកលេខ ទូរស័ព្ទ អត់ខ្សែក្រវ៉ាត់ បត់ជែង លើសចំណុះ អាជីវកម្ម និងឆៀកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។