៤​ខែ ដើមឆ្នាំ​នេះ​! កម្ពុជា នាំចេញ​ផ្លែ​ចេក​ស្រស់​ជាង ១៦​ម៉ឺន​តោន ទៅ​ទីផ្សារ​ក្រៅប្រទេស​

​ភ្នំពេញ​៖ យោងតាម​របាយ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៤ ខែ​ដំបូង​ដើមឆ្នាំ ២០២១​នេះ ផ្លែ​ចេក​ស្រស់​ប្រមាណ​ជាង ១៦​ម៉ឺន ៦​ពាន់​តោន ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស ក្នុងនោះ​ផ្លែ​ចេក​ស្រស់​ជាង ១៤​ម៉ឺន ៤​ពាន់​តោន ត្រូវ​បា​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

​ដោយឡែក ផ្លែស្វាយ​ស្រស់​វិញ​ត្រូវបាន​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​ជាង ១៤​ម៉ឺន ២​ពាន់​តោន ក្នុងនោះ​នាំចេញ​ទៅ​ហុងកុង​ជាង ៤៦​ម៉ឺន​តោន និង​ក្រៅពីនោះ នាំ​ចេញទៅ​នាំ​ចេញទៅ​កូរ៉េ ជាង ១០០​តោន នាំចេញ​ទៅ​ថៃ​ជិត ២​ម៉ឺន​តោន និង​នាំ​ចេញទៅ​វៀតណាម​ជាង ១២​ម៉ឺន​តោន​។​

​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះដែរ កម្ពុជា នៅតែ​សម្រេច​ការនាំចេញ​ផលិតផល​កសិកម្ម ក្នុង​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង​រយៈពេល​៤ ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា សម្រេចការ​នាំចេញ​ផលិតផល​កសិកម្ម ក្នុង​បរិមាណ​នាំចេញ​សរុប​ជាង ៣​លាន ៨​សែន​តោន ជាមួយនឹង​ទឹកប្រាក់​សរុប​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close