បិទបញ្ចប់​បំរាមគោចរនៅតំបន់លឿងក្នុងរាជធានីភ្នំពេញ

គិត​ចាប់ពីម៉ោងសូន្យ ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០២១ បម្រាម​គោចរដែលមិន​អនុញ្ញា​ឲ្យ​មាន​ការ​ធ្វើដំណើរ និង​អាជីវកម្ម​ចាប់​ពី​ម៉ោង៨យប់ ដល់ម៉ោង៣ទាបភ្លឺនោះ ត្រូវ​បាន​បិទបញ្ចប់ហើយ តែសម្រាប់​តំបន់​លឿងក្នុងរាជធានីភ្នំពេញ​​​​​​តែប៉ុណ្ណោះ។ នេះ​បើតាម​សេចក្តីសម្រេច​ដែល​ចេញដោយ​រដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយ​គ្នា​នេះ​ដែរ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវកម្ម​ដ្ឋាន​ផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ អាច​ដំណើរ​ការ​អាជីវកម្មជាប្រក្រតី និងអាចទទួល​អតិថិជនឲ្យ​ចូល​មក​ទទួល​ទាន​ក្នុង​បរិវេណ​អាជីវកម្ម​ឡើងវិញ។

សូមអានសេចក្តីសម្រេច

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close