ដោយសារ​អាកាសធាតុ​! មនុស្ស​ស្លាប់ ២១​នាក់ ពេល​រត់​ម៉ា​រ៉ា​តុង នៅ​ប្រទេស​ចិន​

​ចិន​៖ ការរត់​ប្រណាំង​ម៉ារ៉ាតុន​នៅ​ខេត្ត​កាន​ស៊ូ ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរ៍ បានក្លាយ​ជាទី​លាន​នៃ​សោកនាដកម្ម នៅពេល​កីឡាករ​រត់ប្រណាំង​ចំនួន ១៧២​នាក់ បាន​រត់​មកដល់​ទី​តែ ១៥១​នាក់​ទេ ហើយ​២១​នាក់​ទៀត បាន​ស្លាប់ និង​បាត់​ខ្លូន​នៅ លើផ្លូវ​រត់ប្រណាំង ដោយសារតែ​អាកាសធាតុ ផ្លាស់ប្តូរ​យ៉ាង​តន់​ហន់ បណ្តាលអោយ​កីឡាករ​ស្លាប់​។​

​កាលពី​ថ្ងៃ​សៅរ៍​ទី​២២​ឧសភា ខេត្ត​កាន​ស៊ូ បានរៀបចំ​រត់ប្រណាំង​ម៉ារ៉ាតុន ក្នុង​ចំងាយ​១០០​គម ដោយមាន​កីឡាករ ចូលរួម​រត់​ចំនួន​១៧២​នាក់​។ ​ផ្លូវ​រត់ប្រណាំង ត្រូវ​ឆ្លងកាត់​ភូមិសាស្ត្រ​ព្រៃភ្នំ និង​ជ្រលង​ដងអូរ ក្នុង​ក្រុង ប៉ៃ​យិន​។

​ចៃដន្យ​អាក្រក់​ពេល កំពុង​រត់ប្រណាំង​នោះ នៅ​រសៀល​ថ្ងៃ​សៅរ៍ ក៏​ស្រាប់​តែមាន​អាកាសធាតុ ប្រែប្រួល​យ៉ាង​ទន់​ហន់ ដោយមាន​ព្យុះ​ផ្លេកបន្ទោ និង​ភ្លៀង​ទឹកកក​បក់បោក មក​ចំ​ក្បួ​រត់ប្រណាំង បណ្តាលអោយ​សីតុណ្ហភាព ប្រែប្រួល​ធ្លាក់ចុះ​យ៉ាងខ្លាំង បណ្តាលអោយ កីឡាករ​ដួល​ស្លាប់ ជា​បន្តបន្ទាប់ នៅលើ​ផ្លូវ​រត់ប្រណាំង​។​ ​ជា​លទ្ធផល នៅ​ព្រឹក​ថ្ងៃអាទិត្យ កីឡាករ​រត់​មក ដល់ទី​ប្រកបដោយ សុវត្ថិភាព​មាន​ចំនួន​១៥១​នាក់ និង​បាត់​ខ្លួន​ស្លាប់​ចំនួន​២១​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close