រដ្ឋបាលខេត្ត​ពោធិ៍សាត់ ប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ៤​នាក់​ទៀត ជា​ករណី​នាំចូល

​ខេត្តពោធិ៍សាត់​៖ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ ម្សិលមិញ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់ បានចេញ​សេចក្តីជូនដំណឹង ស្ដីពី​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី​ចំនួន ៤​នាក់​បន្ថែមទៀត (​ស្រី​២​នាក់​) ដែលជា​អ្នកដំណើរ​មកពី​ភ្នំពេញ​។

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ ខេត្តពោធិ៍សាត់ មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩​សរុប​ចំនួន ៩០​នាក់ (​ស្រី​៤៥​នាក់​) ក្នុងនោះ​ជាសះស្បើយ ១៧​ករណី ស្លាប់​១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ៧២​ករណី​។​

​គួរ​បញ្ជាក់ថា ករណី​វិជ្ជមាន​ថ្មី​ខាងលើ គឺជា​ករណី​នាំចូល មិនមែនជា​ករណី​ផ្ទុះ​ក្នុង​សហគមន៍​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close