ឯកឧត្តម វេ​ង សាខុន បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​វិស័យ​កសិកម្ម ក្នុង​រយៈពេល​ជិត​៥​ខែ ដើមឆ្នាំ​នេះ ស្របពេល​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វិដ​១៩

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​ត្រួត​ពិនិត្យមើល​វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម ក្នុង​រយៈពេល​ជិត​៥​ខែ​ដើមឆ្នាំ ស្របពេល​ជាមួយនិង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វិដ ១៩ ក្នុង​សហគមន៍ ២០ ក​ម្ភះ​។

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​សូម​ចូលរួម​អបអរសាទរ ចំពោះ​វឌ្ឍនភាព​ល្អប្រសើរ ក្នុង​វិស័យ​កសិកម្ម ដែល​ទទួលបាន​ក្នុង​រយៈពេល​ជិត ៥​ខែ ដើមឆ្នាំ​២០២១ ក្នុងនេះ​រួមមាន​៖
1) ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង នៅ​ទូទាំងប្រទេស ស​ម្រ​ច​បាន ១៤១,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហ​.​ត​, ទទួលបាន​ផល​សរុប ២,៩៣ លាន​តោន លើស​ឆ្នាំទៅ​ចំនួន ៥៤ ០០០ លាន​តោន ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ៤,៥៣៥ តោន​/​ហ​.​ត​។​
2) ល្បឿន​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១ សម្រេចបាន ២៧,១៣% នៃ​ផែនការ ២,៦០៩ លាន ហ​.​ត លឿន​ជាង​ឆ្នាំ​២០២០ ចំនួន ២០៥ ៣៨២​ហ​.​ត​។​
3) ការនាំចេញ​ផលិតផល​កសិកម្ម សម្រេចបាន ៤,១៣៦​លាន​តោន ច្រើនជាង​ឆ្នាំ​២០២០ ចំនួន ១,១១៧​លាន​តោន ដែល​ក្នុងនេះ​មាន​ផលិតផល​សំខាន់ៗ​មួយចំនួន រួមមាន​៖ ស្រូវ ចំណិត​ដំឡូង​មី គ្រប់​ស្វាយចន្ទី គ្រប់​ពោត សណ្តែកបាយ ចេក​ស្រស់ ផ្លែ​ក្រូចថ្លុង ផ្លែស្វាយ​ស្រស់ ដំណាប់​ស្វាយ ដូងប្រេង ម្រេច និង​ម្ទេស​ស្រស់​។​

​ក្នុងឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​ក្រោម​ឱវាត​ក្រសួង​ទាំងអស់​បន្ត​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ទៅតាម​មុខព្រួញ​ទទួលខុសត្រូវ និង​ការចុះ​បំពេញភារកិច្ច​នៅតាម​បណ្តា​ខេត្ត ដោយ​ត្រូវ​ប្រកាន់​ខ្ចា​ប់​នូវ​វិធានការ​របស់​សុខាភិបាល ៣ ការពារ និង​៣​កុំ ជាប់​ជានិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close