ដេននីក្វាន់ ទម្លាយរឿងសណ្ឋាគារសមុទ្រមាសនៅក្រុងព្រះសីហនុបង្កប់កាមេរ៉ាក្នុងបន្ទប់
នៅថ្ងៃនេះ ដេននីក្វាន់ ដែលគេដឹងថា គឺជាតារាចាយរាងសិចស៊ីមួយរូប បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយទម្លាយរឿងសណ្ឋាគារ សមុទ្រមាស នៅក្រុងព្រះសីហនុ លួចបង្កប់កាម៉េរ៉ានៅក្នុងបន្ទប់នាងស្នាក់នៅ។
តាមការបញ្ជាក់នាង ដេននីក្វាន់ ថា រឿងរ៉ាវនេះ គឺបានកើតឡើងកាលពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ ដែលនៅពេលនោះនាងបានទៅលេងកំពង់សោម ហើយក៏បានជួលបន្ទប់សណ្ឋាគារសមុទ្រមាសស្នាក់នៅ លុះស្នាក់នៅបានមួយយប់ កូនចៅរបស់នាងបានប្រាប់ថា បន្ទប់សណ្ឋាគារនោះមានបង្កប់កាម៉េរ៉ា រួចក៏បានឃើញមែន។
ចំពោះរឿងរ៉ាវដែលកើតឡើងតាំងតែពីខែតុលា ឆ្នាំ២០២០ រួចទើបនាងទម្លាយចេញនៅពេលនេះ ដេនីក្វាន់ បានបញ្ជាក់ថា ក៏ព្រោះតែនាងរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែឥឡូវលទ្ធផលចេញមក គឺអយុត្តិធម៌សម្រាប់នាងណាស់ ដោយការឲ្យសំណង ១ម៉ឺនដុល្លារនេះ ប្រៀបដូចជាមើលងាយកិត្តិយសរបស់នាងដែលជាស្រ្តីខ្មែរពេកហើយ។
យ៉ាងណាក៏ដោយចំពោះរឿងរ៉ាវនេះ យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់សណ្ឋាគារ សមុទ្រមាស បានទេនៅថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។