ម៉ាឡេស៊ី​៖ រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​របួស ២១៣​នាក់​

​រយពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក ម៉ាឡេស៊ី​មិនដែល​មាន​គ្រោះថ្នាក់​រថភ្លើង​នោះឡើយ ។ ប៉ុន្តែ​ពេលនេះ​ក៏មាន​ហេតុ​ការគ្រោះថ្នាក់​រថភ្លើង​ពីរ​គ្រឿង​បុគ​គ្នា​ចំ​ពីមុខ​បណ្តាល​ឲ្យ​អ្នកដំណើរ​ជាច្រើន​រងរបួស​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ដកស្រង់​សំដី​មន្ត្រី​ចរាចរណ៍ ម៉ាឡេស៊ី លោក Wee Ka Siong បាន​ឲ្យ​ដឹងថា​នឹង​បើក​ការស្រាវជ្រាវ​ករណី រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា ក្នុង​រដ្ឋធានី​កូ​ឡា​ឡំ​ពួរ​នា​យប់​ថ្ងៃទី​២៤​ខែឧសភា បណ្តាល​ឲ្យ​មនុស្ស ២១៣​នាក់​រងរបួស​។​

​លោក Wee បាន​ឲ្យ​ដឹងថា មាន​មនុស្ស ១៦៦​នាក់​រងរបួស​ស្រាល​និង​៤៧​នាក់​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ក្នុង​មន្ទី​ពេទ្យ ។ ដោយសារ​មាន​របួសធ្ងន់​ច្រើន​អាច​នឹងមាន​ករណី​ស្លាប់​ក្នុង​ហេតុ​ការគ្រោះថ្នាក់​នេះ​។​

​ហេតុ​ការគ្រោះថ្នាក់​ខាងលើ​កើតឡើង នៅវេលា​ម៉ោង​៨​និង​៣៣​នាទី ស្ថិតនៅ​ស្ថា​នី KLCC ដោយ​រថភ្លើង​មួយគ្រឿង​មិនមាន​មនុស្ស​បុក​ជាមួយ រថភ្លើង​ដឹក​អ្នកដំណើរ ២៣២​នាក់​។ រថភ្លើង​ទាំងពីរ​គ្រឿង​គឺជា​របស់​ក្រុមហ៊ុន LRT ។​

​នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ឲ្យ​ដឹងថា បានស្នើ​ឲ្យ​បើក​ការស្រាវជ្រាវ ដើម្បី​បញ្ចៀស​ហេតុ​ការ​អាក្រក់​ដែល​បាន​កើតឡើង​នាពេល​អ​នាគ​ត់​៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close