ខេត្តកណ្ដាល រកឃើញជំងឺកូវីដថ្មី ២៤៩នាក់ មាន១០៦នាក់ ឆ្លងក្នុងពន្ធនាគារ

ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ២៤៩នាក់ទៀត ក្នុងនោះមានអ្នកជំងឺ ១០៦នាក់ ជាករណីឆ្លងក្នុងពន្ធនាគារ។
របាយការណ៍ បានបញ្ជាក់ថា អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានរកឃើញទណ្ឌិតឆ្លងកូវីដ១៩ចំនួន ១០៣នាក់ ហើយ៣នាក់ទៀត ជាមន្ត្រីពន្ធនាគារ។ របាយការណ៍ បញ្ជាក់ទៀតថា អ្នកឆ្លងកូវីដ១៩ថ្មីទាំង ២៤៨នាក់ តាមបណ្ដាស្រុក-ក្រុង នៃខេត្តកណ្តាលនេះ រួមមាន៖
*ស្រុកពញ្ញាឮ ២២នាក់
*ស្រុកកោះធំ ៦៩នាក់
*ក្រុងតាខ្មៅ ១១៥នាក់
*ស្រុកកណ្ដាលស្ទឹង ២៦នាក់
*ស្រុកស្អាង ១នាក់
*ស្រុកលើកដែក ១៣នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។