ថៃ ប្រកាស​ពី​ស្លាប់ ៤១​នាក់​ប្រចាំថ្ងៃ​ដ៏​ច្រើន ដោយសារ​កូ​វីដ​១៩

​ថៃ​៖ ក្នុង​រយៈពេល​២៤​ចុងក្រោយ​មកនេះ ប្រទេស​ថៃ មាន​មនុស្ស​ស្លាប់​ចំនួន ៤១​នាក់ ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ដែលជា​ចំនួន​ស្លាប់​ប្រចាំថ្ងៃ​ដ៏​ច្រើន​ពុំ​ធ្លាប់មាន ក្រៅពីនេះ ក៏មាន​ឆ្លង​ថ្មី ២ ៤៥៥​នាក់​ទៀត​ដែរ​។

​នេះ​បើតាម​ក្រសួងសុខាភិបាល​ថៃ​ប្រកាស នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ឧសភា ២០២១​នេះ ចេញផ្សាយ​ដោយសារ​បាងកក​ប៉ុស្តិ៍​។ ចំនួន​ឆ្លង​ថ្មី​នេះ ក៏មាន​ឆ្លង​ក្នុង​ពន្ធនាគារ ៤៧៩​នាក់​ផងដែរ ហើយ​ក៏មាន​ជាសះស្បើយ ២៥៧១​នាក់​ដែរ ក្នុងពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​ក្នុង​រលក​ទី​៣​នេះ ចាប់តាំងពី​ថ្ងៃទី​១ មេសា មក ករណី​ឆ្លង​ថ្មី​នៅ​ថៃ​បាន​កើនឡើង​ខ្លាំង មាន​ជិត​១១​ម៉ឺន​នាក់​ហើយ ជាសះស្បើយ​ជាង​៦​ម៉ឺន​នាក់ ស្លាប់​កើន​ដល់​៧៧៩​នាក់​។ រីឯ​ករណី​ឆ្លង​សរុប​តាំងពី​ដើមឆ្នាំ​២០២០​មក ថៃ​មាន​ជិត​១៤​ម៉ឺន​នាក់​ហើយ អ្នកស្លាប់​កើន​ដល់​៨៧៣​នាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close