អ្នកជំងឺកូវីដ១៩ម្នាក់ បានចូលទៅប្រើប្រាស់សេវាធនាគារ កាថេយូណៃធិក សាខាផ្សារហេងលី

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៤និង៤០នាទី ដល់ម៉ោង ១៥និង៤០នាទី មានអ្នកជំងឺកូវីដ១៩ម្នាក់ បានទៅប្រើប្រាស់សេវាធនាគារនៅធនាគារ កាថេយូណៃធិកកម្ពុជាចំកាត់ សាខា ផ្សារហេងលី ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ កែងផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានទៅទីតាំងនោះ ដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។