កម្ពុជា មានអ្នកឆ្លងកូវីដ១៩ថ្មីកើន ៦៦០នាក់ទៀត មានអ្នកជា ៧៥០នាក់ និងមានស្លាប់កើន ៧នាក់បន្ថែមទៀត

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីៗ ចំនួន ៦៦០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៥០នាក់ និងមានអ្នកស្លាប់ ៧ថែមទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៦០នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣៤នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៦ ៩៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៩ ៧៧២នាក់ និងអ្នកស្លាប់កើនឡើង ១៩០នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។