ថៃ ដោះលែងអ្នកទោសមួយចំនួន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោយឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ

ថៃ៖ អ្នកទោសមួយចំនួន នៅក្នុងប្រទេសថៃ នឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ ខណៈរដ្ឋាភិបាលមានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។

បើតាមអាជ្ញាធរពន្ធនាគារនោះ ថៃមានអ្នកទោសច្រើនជាង៣១ម៉ឺន១ពាន់នាក់នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន១៤៣នៅទូទាំងប្រទេស ។ រលកថ្មីនៃជំងី COVID-19 បានឆ្លងរាលដាលនៅតាមពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ ។ មនុស្សច្រើនជាង១០ម៉ឺននាក់បានឆ្លងជំងឺនេះ ចាប់តាំងពីខែមេសាមក ក្នុងនោះមាន១ម៉ឺន៨ពាន់នាក់ជាអ្នកទោស ។
សូមបញ្ជាក់ផងដែរថា គម្រោងដោះលែងអ្នកទោសអោយនៅក្រៅឃុំជាបណ្ដោះ អាសន្នខាងលើនេះ កើតមានឡើងស្របពេលករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងចំណោមអ្នកទោសនៅតាមពន្ធនាគារបានកើនឡើងគួរអោយព្រួយបារម្ភ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។