ខេត្តកោះកុង​​បិទតំបន់​ទេសចរណ៍​មួយ​ចំនួននៅ​ស្រុកស្រែអំបិល និង​ស្រុកថ្មបាំង ក្រោយ​ផ្ទុះកូវីដ១៩

ដោយ​សារ​តែមានការឆ្លង​រាលដាលជំងឺកូវីដ​១៩ចូលក្នុង​សហគមន៍ ទីបំផុត​ទៅ អាជ្ញាធរខេត្ត​កោះកុង បាន​សម្រេច​ធ្វើ​ការ​បិទ​ជា​បណ្តោះអាសន្ន​នូវ​រមណីយដ្ឋាន​មួយ​ចំនួន​នៅ​ក្នុង​ស្រុកស្រែអំបិល និង​ស្រុកថ្មបាំង ដូចជា ឆ្នេរ​នេសាទ ឆ្នេរ​កោងកាង កោះខ្យង ស្ទឹងពពក និង​សហគមន៍​អេកូទេសចរណ៍​ជីផាត ជាដើម។

ការ​បិទ​នេះ នឹង​ចាប់​ផ្តើម​ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២១តទៅ រហូត​ដល់មានការ​ជូនដំណឹង​ជាថ្មី។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close