ថៃ ប្រកាសពីអ្នកស្លាប់ ៤៧នាក់ទៀត ដោយសារជំងឺកូវីដ១៩ រយៈ២៤ម៉ោងចុងក្រោយ

ថៃ៖ ក្រសួងសុខាភិបាលថៃ បានប្រកាសនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ថា ថៃមានអ្នកជំងឺកូវីដ១៩ ស្លាប់ចំនួន៤៧នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយនេះ ជាចំនួនស្លាប់ប្រចាំថ្ងៃដ៏ច្រើនពុំធ្លាប់មាន ហើយក៏មានឆ្លងថ្មីចំនួន៣៣២៣នាក់ទៀតដែរ។
ក្នុងចំណោមឆ្លងថ្មីនេះ ក៏មានឆ្លងក្នុងពន្ធនាគារ១២១៩នាក់ដែរ ហើយក៏មានជាសះស្បើយជាង២ពាន់នាក់ដែរ កាលពីម្សិលមិញ។
ចាប់តាំងពីដើមឆ្នាំ២០២០មក ចំនួនមនុស្សស្លាប់ដោយសារតែកូវីដ១៩ នៅប្រទេសថៃបានកើនឡើងដល់៩២០នាក់ ខណៈដែលអ្នកឆ្លងកើនដល់ជាង១៤ម៉ឺននាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។