កម្ពុជា បន្តមានអ្នកឆ្លងកូវីដ១៩ថ្មីកើន ៦៤៩នាក់ មានអ្នកជា ៦២៦នាក់ និងមានស្លាប់កើន ៤នាក់

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីៗ ចំនួន ៦៤៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦២៦នាក់ និងមានអ្នកស្លាប់ ៤ថែមទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៤៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៦នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៧ ៦៣៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២០ ៣៩៨នាក់ និងអ្នកស្លាប់កើនឡើង ១៩៤នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។