សាលាឆាន់ដ៏ចំណាស់នៅវត្តរាជបូណ៌ ត្រូវបានជួសជុលឡើងវិញ

សំណង់សាលាឆាន់ចំនួន១ខ្នង ស្ថិតនៅក្នុងវត្តរាជបូណ៌ដែលជាសម្បត្តិបេតិកភណ្ឌព្រះពុទ្ធសាសនាខ្មែរត្រូវបានជួសជុល និងអភិរក្សឡើងវិញដោយអ្នកជំនាញបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាក្រោមការផ្តួចផ្តើមរបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។

បច្ចុប្បន្ន សំណង់អគារសាលាឆាន់នៅវត្តរាជបូណ៌នេះមានបណ្តោយប្រវែង២២.៨ម៉ែត្រ ទទឹង ២១.២៥ម៉ែត្រ និងកម្ពស់១០.៩២ម៉ែត្រ កំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមដោយសារអាយុកាល ហើយគ្រោងនឹងបញ្ចប់ការជួសជុលនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះក្រោមការប្រឹក្សាបច្ចេកទេស និងថវិកាទាំងស្រុងពីអាជ្ញាធរជាតិអប្សរា។

គួរបញ្ជាក់ដែរថា នេះជាលើកទី២ហើយដែលអាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលសំណង់បុរាណនៅក្នុងវត្តរាជបូណ៌បន្ទាប់ពីបានជួសជុលព្រះវិហារក្នុងវត្តនេះរួចរាល់កាលពីឆ្នាំ២០២០កន្លងមក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close