រយៈពេល៥ខែ កម្ពុជានាំចេញផ្លែស្វាយប្រមាណ ១៥ម៉ឺនតោនទៅកាន់ប្រទេសចិន

ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ដោយយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាថា ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន១៥.២ម៉ឺនតោនទៅកាន់ប្រទេសចិន ដែលចំនួននេះច្រើនជាងឆ្នាំ២០២០ចំនួន១០.៨ម៉ឺនតោន។

ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ដែលមានគុណភាពត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផ្លែចេក។
បើតាមការបញ្ជាក់របស់ស្ថានទូតចិនថា ក្រោយពីបានចូលទៅកាន់ទីផ្សារចិនដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល៥ខែដំបូងនាឆ្នាំនេះ មានកំណើនកើនដល់៣៥០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។