បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាមេរិក បាញ់ប្រហារស្លាប់៩នាក់នៅកាលីហ្វ័រញ៉ា

ការបាញ់ប្រហារនៅក្នុងទឹកដីអាមេរិក នៅតែបន្តកើតឡើងខ្ពស់ បង្កក្តីបារម្ភយ៉ាងខ្លាំង។ កន្លងមករដ្ឋាភីបាលរបស់ប្រធានាធិបតីបៃឌិនបានស្នើរឲ្យមានវិធានការរិតត្បិតការប្រើប្រាស់កាំភ្លើងដោយសេរី ។ សារព័ត៌មាន RT នៅថ្ងៃទី២៧ខែឧសភា បានផ្សាយថា បុគ្គលិកធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនបានបាញ់ប្រហារ បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្រោយមកក៏បានធ្វើឃាតនៅស្ថានីយ៍រថភ្លើង នៅកាលីហ្វ័រនីញ៉ា អាមេរិក កាលពីថ្ងៃទី២៧ខែឧសភា(ពេលវេលាក្នុងតំបន់)។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី ក្នុងពេលដែលកំពុងតែ ជួបប្រជុំបុគ្គលិក ដែលមានមនុស្សចូលរួម ៨០នាក់។ យ៉ាងហោចណាស់ក៏មានមនុស្ស ៨នាក់ស្លាប់ និងរងរបួសជាច្រើន ក្នុងនោះមានរបួសធ្ងន់សង្គ្រោះបន្ទាន់។ ជនរងគ្រោះក៏បានធ្វើឃាតនៅកន្លែងកើតហេតុ ។
ជនរងគ្រោះនិងជនដៃដល់គឺជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន នៅជិតអាកាសយានដ្ឋាន ទីក្រុង San Jose រដ្ឋកាលីហ្វ័រនីញ៉ា។ទទួលបានព័ត៌មានប៉ូលិសក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែជនដៃដល់ក៏បានធ្វើអត្តឃាត។ បើទោះបីជនដៃដល់បានស្លាប់ តែកម្លាំងប៉ូលិស ក៏បានបន្តរ៉ុករកគ្រាប់បែកខ្លាចមានបង្កៃគ្រាប់បែក នៅទីនោះ។

ជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះថា Samuel Cassidy ជាបុគ្គលិកក្រុមហ៊ុនដឹងជញ្ជូន ដែលផ្តល់សេវា រថយន្តក្រុងនិងផ្លូវដែក។ ពេលនេះក្រុមជំនាញកំពុងបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារខាងលើកើតឡើង។
ប្រធានាធិបតីអាមេរិក លោកបៃឌិន បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ហើយស្នើរឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលកាន់ទុក្ខដល់ជនរងគ្រោះ។ លោកបៃឌិនក៏បានស្នើរដ្ឋសភា ធ្វើសកម្មភាពអនុម័ត ការគ្រប់គ្រងកាំភ្លើងទប់ស្កាត់ការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។