មេវីអាជ្ញាធរអប្សរា សម្រេចប្តឹងតវ៉ានឹងដីកាតម្កល់រឿងឥតចាត់ការ របស់សាលាដំបូងខេត្តសៀមរាប ករណីកាន់កាប់ដីរដ្ឋរបស់លោកជំទាវ លី អ៊ុអេង

ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា ដែលតំណាងដោយអាណត្តិ បានសម្រេចប្តឹងតវ៉ានឹងដីកាតម្កល់រឿងទុកឥតចាត់ការ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បន្ទាប់ពីបានតំកល់រឿងទុកឥតចាត់ការ ក្នុងសំណុំរឿងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ប្រព្រឹត្ត​ដោយ​លោកជំទាវ លី អ៊ុអេង។

បើតាម​បណ្តឹងចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមមេធាវីអាជ្ញាធរជាតិអប្សរាថា បុគ្គល លី អ៊ុអេង កាលពីអំឡុងឆ្នាំ២០១៧.២០២០ .និង ២០២១ បានទៅកាន់កាប់និងដាំឬស្សីលើដីក្នុងតំបន់១និងតំបន់២ ក្នុងភូមិគីរីមីនន្ទ ភូមិតាប៉ាង និងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលជាតំបន់ការពារ នៃតំបន់រមណី ដ្ឋានសៀមរាបអង្គរ។ ក្រោយបុគ្គល លី អ៊ុអេង ចូលទៅកាន់កាប់ដោយខុស ច្បាប់លើដីក្នុងតំបន់ខាងលើ ក្រុមមេធាវីអាជ្ញាធរអប្សរាប្តឹងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តច្បាប់។ ប៉ុន្តែថ្មីៗនេះ សាលាដំបូងខេត្តសៀមរាបសម្រេចតម្កល់ រឿងទុកឥតចាត់ការ។ ហេតុដូច្នេះហើយទើបក្រុមមេធាវីជួយការងារច្បាប់ របស់អាជ្ញាធរអប្សរា ប្តឹងតវ៉ានឹងដីកាតម្កល់រឿងឥតចាត់ការនេះ។

ជុំវិញការប្តឹងតវ៉ានេះ លោកស្រីលី អ៊ុ អេង បានថ្លែងតាមទូរសព្ទ័ថា ការប្តឹងជំទាស់ឬប្តឹងតវ៉ាអ្វីនោះ គឺជាសិទ្ធិរបស់គូភាគី។ ខាងលោកស្រី មិនអាចហាមឃាត់នោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close