ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ថ្មី ៤នាក់ទៀត មាន៣នាក់ ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារសាមគ្គី

ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៤នាក់ទៀត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដែលមានម្នាក់ មកពីខេត្តសមុទ្រប្រាកាន ប្រទេសថៃ និង៣នាក់ទៀត គឺពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារសាមគ្គី។
សូមជម្រាបថា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩សរុបចំនួន ១០៧នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៥៧នាក់ ស្លាប់២នាក់ និង៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។