បើកបរគោយន្តជាន់ចំមីនតោន ផ្ទុះស្លាប់ម្នាក់ រងរបួសម្នាក់ នៅចំណុចជើងភ្នំប្រផេះ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មានករណីផ្ទុះមីនតោន បានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ម្នាក់ និងរបួសម្នាក់ ខណៈជនរងគ្រោះកំពុងបើកគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ នៅចំណុចជើងភ្នំប្រផេះ ក្នុងភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងបានបញ្ជូនជនរងគ្រោះ ដែលរងរបួសទៅមន្ទីរពេទ្យ រីឯអ្នកដែលស្លាប់ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់ទាំងនោះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។