ថ្ងៃនេះ! បន្តមានអ្នកឆ្លងកូវីដ១៩ថ្មី ៥៩៩នាក់ ខណៈមានអ្នកជា ៥០២នាក់

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៩៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៥០២នាក់ និងមានអ្នកស្លាប់ ២នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៩៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២៨ ២៣៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២០ ៩០០នាក់ និងអ្នកស្លាប់កើនឡើង ១៩៦នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។