នគរបាល​ស្រុក​សង្កែ ចាប់ខ្លួន​មនុស្ស ២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ នគរបាល​ស្រុក​សង្កែ បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ នៅ​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។​

​ជនសង្ស័យ​ទាំង ២​នាក់​នោះ មានឈ្មោះ រៀន រ៉​ន ហៅ​ខ្មោច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ហែ​ន​១ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ឈ្មោះ សេង ប្រាថ្នា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូង​នាង ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង​ចាប់បាន ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ១​ថង់ ទម្ងន់​០,៦៨​ក្រាម ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង និង​ម៉ូតូ​ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close