ពលរដ្ឋខ្មែរ១៥នាក់បម្រុងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ត្រូវប៉ូលិសការពារព្រំដែនទប់ស្កាត់ទាន់

បាត់ដំបង ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ខណៈដែលកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងអាជាង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្ត្រស្រុកកំរៀង ចេញល្បាត ក៏បានប្រទះឃើញករណីពលករខ្មែរបម្រុងលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ នៅចំណុចភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង។

ពលករខ្មែរទាំងនោះមានចំនួន ១៥នាក់ (ស្រី ៦នាក់) ត្រូវបានកម្លាំងឃាត់ខ្លួន និងបានបញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងសាកសួរ និងអនុវត្តតាមផ្លូវច្បាប់បន្ត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។