យប់មិញឆេះរោងចក្រស្នោនៅថ្នល់បត់ ស្រុកសំរោង ខេត្តតាកែវ
តាកែវ ៖ បើយោងតាមអគ្គនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត៧យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះរោងចក្រស្នោ ស្ថិតនៅចំណុចចំណុចផ្សារថ្នល់បត់ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិពេជ្រសង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់ពីកើតហេតុ មានរថយន្តពន្លត់អគ្គិភ័យឆាបជាច្រើនគ្រឿងបានចេញអន្តរាគមបន៍បាញ់ពន្លត់ តែមកទល់ពេលនេះ គេនៅមិនទាន់អាចកំណត់ទំហំនៃការខូចខាតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។