បិទកាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ ៥៦នាក់
ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត បានប្រកាសបិទអាជីវកម្មកាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល១៤ថ្ងៃ គិតចាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
សូមជម្រាបបផងដែរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ ដដែលនេះ រដ្ឋបាលខេត្តកំពត ក៏បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៦ករណី ក្នុងខេត្តកំពតផងដែរ។
រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ១៩ទាំង ៥៦នាក់នោះ មានស្រី៣៤នាក់ ជាបុគ្គលិកកាស៊ីណូ «សុខ គឹមម៉េង» ច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។