ចិន​បាញ់​បញ្ជូន​យាន​អកា​សដឹក​សម្ភារៈ​ឡើងទៅ​កាន់ ស្ថានីយ​អវកាស មុនពេល​បញ្ជូន​មនុស្ស​ទៅកាន់​ស្ថានីយ​នៅ​ខែមិថុនា​

​ទីភ្នាក់ងារ​អវកាស​ចិន​បានប្រកាសថា​យានអវកាស​ស្វ័យប្រវត្ត​របស់​ចិន​បាន​ចត​នៅ​ស្ថានីយ៍​អវកាស​ថ្មី​របស់​ប្រទេស​ចិន​នៅថ្ងៃនេះ​ដោយ​ផ្ទុក​ឥន្ធនៈ​និង​អាហារ​សម្រាប់​ការផ្គត់ផ្គង់​ដល់​អវកាសយានិក​នាពេល​អនាគត​។​

​យានអវកាស​ធៀន​ចូ​វ ២ បាន​ទៅដល់​ស្ថានីយ៍​អវកាស​ធៀន​ត្រឹមតែ ៨ ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ហោះ​ចេញពី​កោះ​ហៃ​ណាន​។ កប៉ាល់​ដឹក​យានអវកាស​ឧបករណ៍​និង​ឥន្ធនៈ​ដែល​ត្រូវការ​សម្រាប់​ស្ថានីយ៍​។ យានអវកាស​ឈ្មោះ «​ធាន​ចូ​វ​-២» (Tianzhou-2) ឡើងទៅ​កាន់​ទី​អវកាស ដើម្បី​ឲ្យ​វា​ចល័ត​ទៅ​ត​ភ្ជាប់​ជាមួយ បន្ទប់​ស្ថានីយ​អវកាស​ស្នូល ធាន​ហឺ (Tianhe)​។ ការបាញ់​បង្ហោះ​នេះ​ត្រូវបាន​ធ្វើឡើង នៅ​មូលដ្ឋាន​វិ​ន​ឆាង (Wenchang) នៃ​ខេត្ត​ហៃ​ណា (Hainan) ដោយ​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត Long March 7​។​

​យាន​Tianzhou-2 មាន​ទម្ងន់ ៤.៦៩​តោន ផ្ទុក​ទៅដោយ​ទំនិញ ដើម្បី​ឡើងទៅ​ផ្សាភ្ជាប់​ជាមួយ​បន្ទប់​អវកាស​ស្នូល Tianhe​។ បន្ទប់​ស្នូល នៃ​ស្ថានីយ​អវកាស Tianhe ត្រូវបាន​គ្រាប់​រ៉ុក្កែត Long March 5B រុញច្រាន​ឡើងទៅ​ទី​អវកាស កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ហើយ​ចាប់តាំងពី​ពេលនោះ បន្ទប់​ស្នូល​ដែលមាន​បណ្តោយ ១៦.៦​ម៉ែត្រ និង​អង្កត់ផ្ចិត ៤.២​ម៉ែត្រ ព្រមទាំង​ទម្ងន់ ២២.៥​តោន​មួយ​នេះ ត្រូវបាន​កែតម្រូវ និង​បញ្ជា​ឲ្យ​ស្ថិតនៅក្នុង​គន្លង​ត្រឹមត្រូវ​។ Tianhe ពេលនេះ​កំពុង​ស្ថិតនៅ​រយៈកម្ពស់ «៣៦៨​គីឡូម៉ែត្រ​» ពី​ផ្ទៃផែនដី​។​

​ជាមួយគ្នានេះដែរ មន្ត្រី​នៃ​រដ្ឋបាល​អវកាស​ចិន និង​ជា​អវកាសយានិក​ចិន​ដំបូង ដែល​នឹង​រួម​ដំណើរ​ជាមួយ​សមាជិក​ពីររូប​ទៀត បាន​លើកឡើងថា ពួកគេ​នឹងត្រូវ​បញ្ជូន​ទៅកាន់​ស្ថានីយ​អវកាស​ចិន ធាន​ហឺ (Tianhe) ដែល​កំពុងស្ថិត​ក្នុងកា​រ​សាងសង់ នៅ​អំឡុង​ខែមិថុនា​ខាងមុខ​នេះហើយ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែឧសភា ឆ្នាំ​២០២១​។​

​លោក វ៉ាង លី​វៃ (Yang Liwei) អនុប្រធាន​កម្មវិធី​កែច្នៃ​បេសកកម្ម នាំ​មនុស្ស​ទៅ​ទី​អវកាស និង​ត្រូវជា​អ​វ​កា​យិ​ក ដែលមាន​តួនាទី​ឡើងទៅ​កាន់ ស្ថានីយ​អវកាស Tianhe ដោយផ្ទាល់​នៅក្នុង​ខែមិថុនា បាន​លើកឡើងថា ការបាញ់​បញ្ជូន​អវកាសយានិក​ទាំងបី​រូប គឺ​នឹង​ក្លាយជា​ការធ្វើ​តេស្ត នៃ​ដំណើរការ​របស់ Tianhe ក្នុង​ការទទួល​ក្រុម​អវកាសយានិក​ចិន​ដំបូង និង​ដើម្បី​ដឹកជញ្ជូន​ឥន្ធនៈ ព្រមទាំង​គ្រឿង​បរិក្ខា​ផ្គត់ផ្គង់​ចាំបាច់​នានា ទៅកាន់​ទីនោះ​បន្ថែមទៀត​ផងដែរ​។​

​សម្រាប់​បន្ទប់​បន្ថែម​នៃ​ស្ថានីយ​អវកាស Tianhe ដែល​អវកាសយានិក​បី​រូប​ខាងលើនេះ​ត្រូវ​ជិះ គឺមាន​ឈ្មោះថា ហ្សិ​ន​ចូ​វ ១២ (Shenzhou 12) នឹងត្រូវ​រុញច្រាន​ដោយ​គ្រាប់​រ៉ុក្កែត​ចិន Long March ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ​ឈ្មោះ ជីវ​ក្វាន់ (Jiuquan) ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ចិន នៅ​អំឡុង​ខែមិថុនា​ឆ្នាំ​២០២១៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close