វិបត្តិ​ស្នេហា​! ធ្វើ​ឲ្យ​នារី​វ័យក្មេង​ម្នាក់ លេបថ្នាំ​បញ្ចប់​ជី​វិត​ខ្លួនឯង នៅក្នុងផ្ទះសំណាក់​

​ខេត្តពោធិ៍សាត់​៖ នារី​ម្នាក់ បានសម្រេច​បញ្ចប់ជីវិត​ខ្លួន ដោយ​លេបថ្នាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​រសៀល ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង ក្នុងភូមិ​ពោធិ៍​អណ្តោត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​ជនរងគ្រោះ​ឈ្មោះ ណុន ស្រីអូន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ាន់ ២៥០០៛ នៅ​ស្រុក​ភ្នំក្រវាញ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​តា​សែន សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​

​សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ដោយសារ​លេបថ្នាំ​សម្លាប់ខ្លួន​ប្រាកដ​មែន ដោយសារ​មាន​វិបត្តិ​ស្នេហា​។ សាកសព​នារី​រងគ្រោះ សមត្ថកិច្ច បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close