កម្ពុជា រកឃើញអ្នកវីជ្ជមានកូវីដ១៩កើន ៦៩០នាក់ ខណៈមានអ្នកជា ៤៤៨នាក់
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៩០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៤៤៨នាក់ និងមានអ្នកស្លាប់ ៥នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៩០នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៥៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣០ ០៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២២ ៦៣៦នាក់ និងអ្នកស្លាប់កើនឡើង ២១៤នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។