ក្រុង​ហូជីមិញ នឹង​អនុវត្ត​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព និង​បិទ​ខ្ទប់​តំបន់​ខ្លះ រយៈពេល​១៤​ថ្ងៃ​

​វៀតណាម​៖ អាជ្ញាធរ​ក្រុង​ហូជីមិញ​នឹង​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​តំបន់​មួយចំនួន និង​វិធាន​ការរក្សា​គម្លាត​សុវត្ថិភាព​នៅតាម​តំបន់​ផ្សេងទៀត​ក្នុង​ទីក្រុង រយៈពេល​២​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​០០​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ក្រោម​សារា​ចរណ៍​ណែ នាំ​របស់​រដ្ឋាភិបាល​។​

​សេវាកម្ម​មិនចាំបាច់​នានា ក៏ដូចជា​សកម្មភាព​កំសាន្ត និង​កីឡា​ផ្សេងៗ​នៅតាម​ទីសាធារណៈ​នឹងត្រូវ​ហាមឃាត់ ។ ការប្រមូលផ្តុំ​នៅតាម​ទីសាធារណៈ ដែលមាន​មនុស្ស​លើសពី​ប្រាំ​នាក់ នឹងត្រូវ​ហាមឃាត់ ។ ចំណែកឯ​ព្រឹត្តិការណ៍​នានា និង​ការ​ប្រជុំគ្នា​ក្នុង​បន្ទប់​តែមួយ​ដែលមាន​មនុស្ស​ជាង​២០ ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ ។ ប្រជាជន​ត្រូវ​រក្សា​គម្លាត​ពីគ្នា​ចម្ងាយ ២​ម៉ែត​នៅ​ទីសាធារណៈ ហើយ​ការធ្វើដំណើរ​ពី​តំបន់​ដែល​រង​ការវាយប្រហារ​ដោយសារ​កូ​វីដ​១៩​ធ្ងន់ធ្ងរ ក៏​នឹងត្រូវ​បានកំណត់​ផងដែរ ។

​ទន្ទឹមនឹងនេះ សារាចរ​លេខ​១៦ របស់​រដ្ឋាភិបាល​វៀត​ណា​ម ដែល​សំដៅ​អនុវត្ត​ចំពោះ​តំបន់ Gấp និង ThạnhLộc សង្កា​ត់ទី​១២ ជាពិសេស​នោះ គឺ​តម្រូវ​ឲ្យ​ប្រជាជន​ស្នាក់​នៅតែ​ក្នុង​ផ្ទុះ លើកលែងតែ​ករណី​ចំ​បាច់​បំផុត​ប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close