បិទផ្សារត្រពាំងអណ្តើក ខេត្តតាកែវ ក្រោយ​រកឃើញ​អ្នកប៉ះពាល់ជាមួយ​អ្នកជំងឺកូវីដ១៩ជាច្រើននាក់

រដ្ឋបាលខេត្តតាកែវកាលពីល្ងាចថ្ងៃម្សិលមិញនេះ បានសម្រេច​បិទជា​បណ្តោះអាសន្ន​ផ្សារ​ត្រពាំងអណ្តើក ដែលមានទីតាំងស្ថិត​នៅ​ភូមិ​ទួល​ខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ក្រោយមានអ្នក​វិជ្ជមាន​ជំងឺកូវីដ​១៩​បាន​ប៉ះពាល់ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​មនុស្ស​ជា​ច្រើននាក់នៅទីនោះ។

ការបិទនេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់មានការជូនដំណឹងជាថ្មី, ហើយជាមួយគ្នាអាជីវករនៅក្នុង​ផ្សារ​ទាំងអស់ មានកាតព្វកិច្ច​ផ្តល់វត្ថុសំនាក​ទៅវិភាគ​រកមេរោគ​កូវីដ​១៩ ដល់មន្រ្តីសុខាភិបាល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close