កំម្លាងស្នងការដ្ធាននគរខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីចុះជួយច្រូតស្រូវប្រជាកសិកររងគ្រោះដោយទឹកជំនន់

បន្ទាយមានជ័យ៖ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានកម្លាំងនគរ​បាលជាង៦០០នាក់​នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលបានលិចទឹក​ ស្ថិតក្នុងឃុំរហាត់ទឹក​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ដើម្បីជាការជួយសម្រាលទុក្ខលំបាករបស់ប្រជាកសិករ​បានមួយចំនួនធំផងដែរ។

ជាមួយគ្នាក្នុងការចុះជួយសម្រួលទុក្ខនេះផងដែរ លោកស្នងការក៏បានលើកជាកម្លាំងចិត្តដល់បងប្អូនកសិករ និងបានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំដែលមានសម្តេចជាប្រមុខរដ្ឋជូនដល់បងប្អូនប្រជាកសិករយើង។ ម្ចាស់ស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ មានសេចក្តីត្រេកអរ និង សប្បាយចិត្តជាខ្លាំង បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានចុះជួយច្រូតស្រូវរបស់ពួកគាត់បានទាន់ពេល ជាពិសេសពួកគាត់បានថ្លែងអំណរគុណ ដល់ លោក​ អាត់​ ខែម​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ និងដឹកនាំ មន្ត្រីក្រោមឱវាទ ចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាប្រចាំ។

នេះសបញ្ជាក់ឲ្យឃើញថាជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំនៃស្នងការនគរបាលខេត្តគឺមិនត្រឹមតែជួយការងារសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនោះទេពេលនេះបានចុះជួយសម្រួលដល់ទុក្ខលំបាកពលរដ្ឋពេលជួបបញ្ហាថែមទៀត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close