ប្រទះឃើញសាកសពអណ្ដែតទឹកនៅជិតគល់ស្ពានតារស់ក្រុងប៉ៃលិន

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៧:៥០ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ ខាន់ សុខុន ភេទប្រុស អាយុ៦៤ឆ្នាំ មានជំងឺសរសៃប្រសាទ បានអណ្ដែតទឹកនៅចំណុចជិតគល់ស្ពានតារស់ ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានបាត់ខ្លួនកាលពីវេលាម៉ោង ១៨:១៥ នាទីល្ងាចថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៨ នៅចំណុចខាងក្រោយទឹកស្អាត ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ភ្លាមៗប្រជាពលរដ្ឋបានសហការជាមួយប្រជាការពារភូមិចុះស្រង់សពជនរងគ្រោះមកដាក់លើគោក ពេលកម្លាំងជំនាញមកដល់បានធ្វើការកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បន្ទាប់ពីកោសល្យវិច័យរួចសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ប៉ៃលិន, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ការិយាល័យផ្សព្វផ្សាយ អប់រំ ព្រិន្ទបាលទោ វ៉ន ដារ៉ា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close