អធិការនគរបាលខណ្ឌពោធិ៍សែនជ័យទទួលរង្វាន់​​​លើក​​​ទឹក​​​ចិត្តពី​​​ក្រ​​​សួង​​​មហា​​​ផ្ទៃ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ លោកវីរះសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​​​នៃស្នង​​​ការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំពេញភារកិច្ចដែលមានស្នាដៃល្អក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានដែនគ្រប់គ្រងមូលដ្ធានរបស់ខ្លួនបានល្អ ទើបថ្នាក់ដឹកនាំក្រសួងមហាផ្ទៃតាមរយះអគ្គស្នងការនគរបាលជាតិជាពិសេសក៍ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានផ្តល់រង្វាន់លើកទឹកចិត្តចំនួន ២០ ០០០ ០០០រៀល(ម្ភៃលានរៀល)នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿង​​​ញៀន​​​ដ៍ធំកន្លងមកនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានការបង្ហាញនិងចង្អុលពីឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន​​​ផ្តល់រង្វាន់លើកទឹកចិត្តនេះ ​​​ជាកិច្ច​​​ត​​​ប​​​ស្នងគុណពីស្នាដៃរបស់កម្លាំងនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដែលមានលោកវីរះសេនីយ៏ឯក យឹម សារ៉ាន់ជាអធិការ។

គួរបញ្ជាក់ថារង្វាន់លើកទឹកចិត្តក្នុងការបង្រ្កាបគ្រឿងញៀនទូទាំង១២ខណ្ឌនៅក្នុងរាជធានីភ្នំពេញមានតែខណ្ឌពោធិ៍សែនជ័យ ដែលបានការលើកទឹកចិត្តយ៉ាងច្រើនជាងគេក្នុងបណ្តាខណ្ឌក្នងរាជធានីភ្នំពេញ។ នៅក្នុងពិធីទទួលប្រាក់រង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៍ជាអគ្គស្នងការជាពិសេសពីឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ  តាងនាមអោយ​​​កងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឡើងប្តេជ្ញាខិតខំនិងគោរពតាមបទបញ្ជាថ្នាក់ដឹកនាំជាពិសេសអនុវត្តន៍គោលនយោបាយទាំង៩​​​ចំណុចភូមិឃុំមានសុវត្តិភាពរបស់ក្រសួងមហាផ្ទៃក៍ដូចជារាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងពិធីទទួលរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំ លោកវីរះសេនីយ៏ឯក យឹម សារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែន​​​ជ័យ​បានឡើងប្តេជ្ញានិងធ្វើការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ជាពិសេសនិងយកប្រាក់ឧបត្តម្ភទៅ​​​ចែក​​​ជូន​​​ដល់មន្ត្រីដែលមានស្នាដៃឆ្នើមជាការលើកទឹកចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close