នគរបាលស្រុកគិរីសាគរ ឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកោះកុង៖ ជនសង្ស័យចំនួន ៤នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចដំណាក់ក្របី ក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្កកោះកុង។
ជនសង្ស័យដែលឃាត់ខ្លួន បាននោះ ទី១/ ឈ្មោះ ជាង វិទូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ទី២/ ឈ្មោះ ទក មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ទី៣/ ឈ្មោះ ណាង វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ និងទី៤/ ឈ្មោះ អុល សុឆៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ ទាំង៤នាក់នេះ មានទីលំនៅ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ចំណែកវត្ថុតាងដកហូត បានម្ស៉ៅក្រាមព៌ណសថ្លាចំនួន ២កំណាត់ ទុយោតូច និងឧបករណ៍សម្រាប់ជក់មួយចំនួន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។