វ៉ាក់សាំងកូវីដ១៩ជាង ២ពាន់លានដូស បានចែកចាយនៅទូទាំងពិភពលោក

បារាំង៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ច្រើនជាង ២ពាន់លានដូស ត្រូវបានចែកចាយនៅទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យសរុបរបស់សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលដកស្រង់ចេញពីប្រភពផ្លូវការណ៍។
ការចែកចាយដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកើតមានឡើងបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូង ជូនដល់ប្រជាជននៅក្នុងប្រទេសជាច្រើនបានចាប់ផ្តើមធ្វើឡើង។
បើយោងតាមទិន្នន័យ ដែលបានរាប់ដោយសារព័ត៌មាន AFP នៅម៉ោង៩និង១៥នាទីព្រឹក (ម៉ោងក្នុងតំបន់) បានអោយដឹងថា យ៉ាងចហោចណាស់មានវ៉ាក់សាំងប្រមាណ២ពាន់១០៩លាន៦៩ម៉ឺន៦ពាន់២២ដូសត្រូវបានចែកចាយនៅក្នុងប្រទេស និងដែនដីសរុបចំនួន ២១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។