គ្រោះថ្នាក់​ចរាចរណ៍ ម្សិលមិញ​! បណ្តាល​ឲ្យ​ស្លាប់​៧​នាក់ និង​របួស ១១​នាក់​

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ របួសធ្ងន់ ៧​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល ៤​នាក់​(​ស្រី​១​នាក់​) ។​

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស ១៨​នាក់ ឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា ចំនួន ១០​លើក ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close