ភ្លៀង និង​ខ្យល់​កន្ត្រាក់ ប៉ើង​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ជិត ១០​ខ្នង នៅ​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ កាលពី​រសៀល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញ មាន​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ប៉ើង​របើក​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន ៩​ខ្នង នៅ​ចំណុច​ដី​ថ្មី ភូមិ​ទី​៨ សង្កាត់​ខ្សា​ម និង​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជាក់ថា ក្នុងករណី​ខាងលើ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close