ចាប់ខ្លួន​យុវជន​ម្នាក់ ដក​ហូត​គ្រឿងញៀន ៥​ថង់ នៅ​ក្រុង​បាត់ដំបង​

​ខេត្តបាត់ដំបង​៖ កាលពី​យប់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​ក្រុមទី​៤២ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។

​ជនសង្ស័យ​ខាងលើ ឈ្មោះ លី ដា​លី (​ហៅ លី​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ រីឯ​វត្ថុតាង​ចាប់បាន រួមមាន​៖ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៥​ថង់ ទូរស័ព្ទដៃ ១​គ្រឿង កាបូប​ដាក់​ប្រាក់​១ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សំរាប់​ថ្លឹង​ថ្នាំញៀន ២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវ​បានរៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close