តោះ! ទៅទស្សនារមណីយដ្ឋានប្រាសាទតានៃ នារដូវវស្សានេះ
ខេត្តសៀមរាប៖ ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក អមដោយទេសភាពវប្បធម៌ដ៏ស្រស់បំព្រង ដុះជុំជិត និងព័ន្ធព័ទ្ធដោយដើមរុក្ខាពណ៌ខៀវស្រងាត់មើលទៅត្រជាក់ភ្នែកនារដូវវស្សា។
ប្រាសាទនេះ មានទីតាំងនៅក្នុងព្រៃ ខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនាប្រាសាទតានៃ ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតក្នុងវស្សាន្តរដូវនេះទេ ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈដ៏មានបារមី សម្រាប់អ្នកមានជំនឿផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។