ប្រទេស​ថៃ​! ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​កើន ២,៦៦២​ករណី និង​ស្លាប់ ២៨​នាក់​ទៀត​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​២​ពាន់​៦៦២​ករណី​ទៀត ដោយ​នាំអោយ​ករណី​ឆ្លង​សរុប​កើនឡើង​ដល់​១៨​ម៉ឺន​២​ពាន់​១៤៨​ករណី ។​

ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏បាន​ប្រកា​សមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន​២៨​នាក់​ថ្មី​ទៀតផង​ដែរ ដោយ​ធ្វើអោយ​តួលេខ​អ្នកស្លាប់​សរុប​កើនឡើង​ដល់​១​ពាន់​២៩៧​នាក់ ។

​ក្នុងចំណោម​ករណី​សរុប ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ មាន​២​ពាន់​១២៨​ករណី​គឺជា​ប្រជាជន​ទូទៅ និង​៥៣៤​ករណី​ទៀត​គឺជា​ការឆ្លង​នៅក្នុង​ពន្ធនាគារ ។​ ​ដោយឡែក អ្នកជំងឺ​២​ពាន់​៤៨៣​នាក់​បានជា​សះស្បើយ​ឡើងវិញ និង​ត្រូវបាន​អនុញ្ញាតអោយ​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close