អាជ្ញាធរខេត្តព្រះវិហារ បិទខ្ទប់ភូមិមួយ ក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ
ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែរមានជ័យ ក្រោយរកឃើញមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចនោះ បញ្ជាក់ថា ការបិទខ្ទប់ជាបណ្ដោះអាសន្ននេះ ចាប់ពីថ្ងៃទី០៨ ខែមិថុនាតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
អាជ្ញាធរខេត្ត ក៏សូមមន្ត្រីមានសមត្ថកិច្ចមូលដ្ឋាន ចូលរួមអនុវត្តសេចក្តីសម្រេចនេះ ឲ្យមាបប្រសិទ្ធភាពផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។