ប្រធានាធិបតីបារាំង ត្រូវបុរសម្នាក់ទះមួយកំផ្លៀង

ពលរដ្ឋបារាំងបានបង្កការផ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានទះកំផ្លៀងប្រធានាធិបតី ក្នុងពេលទៅសួសុខទុក្ខពលរដ្ឋ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា សង្គមបារាំង មិនពេញចិត្តនៅនយោបាយដឹកនាំរបស់ប្រធានាធិបតីម៉ាក្រុងនោះឡើត។

នៅលើបណ្តាញសង្គ Herbywan002 បានផ្សាយថា« គេអាចមិនចូលចិត្តប្រធានាធិបតីបារាំង ប៉ុន្តែសកម្មភាបបែបនេះទៅលើប្រធានាធិបតីគឺជារឿងមិនអាចទទួលយកបានឡើយ»។
ហេតុការដ៏កម្រខាងលើកើតឡើង ក្នុងពេលលោកម៉ាក្រុង ទៅបំពេញទស្សនកិច្ចតំបន់ Drome ស្ថិតនៅភាគអាគ្នេយ៍ប្រទេសបារាំង ។ ប្រធានាធិបតីបារាំង បានជួបអ្នកគ្រប់គ្រងភោជនីយដ្ឋាន និងក្រុមនិស្សិតដើម្បីពិភាក្សាស្តីពីដំណើរការឡើងវិញ ក្រោយកូវីដ ១៩ ។ ក្នុងពេលនោះលោកម៉ាក្រុង បានសម្រេចដើរទៅជិតពលរដ្ឋដែលឈរគាំទ្រ នៅក្នុងភូមិ Tain-l’Hermitage ។
នៅក្នុងឃ្លីបវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា ប្រធានាធិបតី បារាំង ពាក់អាវស និងពាក់ក្រវាទក ដើរទៅកាន់ពលរដ្ឋឈរនៅក្រៅរបងដែលកំណត់។ ក្នុងពេលនោះ បុរសម្នាក់ក៏បានទាញលោកម៉ាក្រុងមកគៀក ហើយទះលោកមួយកំផ្លៀង។
ភ្លាមៗនោះ ក្រុមសន្តិសុខការពារប្រធានាធិបតីបានស្ទុះចូលទៅការពារភ្លាមៗបញ្ជូនប្រធានាធិបតីទៅកាន់កន្លែងផ្សេង ។ វិមាន Elysee (វិមានប្រធានាធិបតី) បានបញ្ជាក់ថានេះជាការខិតខំវាយប្រហារទៅលើប្រធានាធិបតី។ មូលហេតុនែការទះកំផ្លៀងប្រធានាធិបតីនៅមិនទាន់ដឹងនៅឡើយទេ ហើយមនុស្សពីរនាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។