សត្វ​ដំរី​អាស៊ី កើន​ដល់ ៣០០​ក្បាល នៅ​ខេត្ត​មួយ នៃ​ប្រទេស​ចិន​

ចិន​៖ ទីភ្នាក់ងារសារព័ត៌មាន ស៊ីន​ហួរ បានចេញ​ផ្សាយ កាលពី​ថ្ងៃទី​៨ មិថុនា ២០២១​ថា នៅ​ខេត្ត​មួយ​របស់​ចិន គេ​ឃើញ​មាន​សត្វ​ដំរី​អាស៊ី​កើន​ដល់​៣០០​ក្បាល កើន​ពី​ត្រឹម​១៩៣​ក្បាល កាលពី​ទសវត្សរ៍​ឆ្នាំ​៨០​។​

​ប្រភព​ថា ដំរី​អាស៊ី​ត្រូវបាន​រដ្ឋាភិបាល​ការពារ​អភិរក្ស​ជាខ្លាំង ខណៈដែល​ដំរី​ទាំងនោះ គេ​ឃើញ​មាន​ភាគច្រើន នៅក្នុង​ខេត្ត​យុន​ណាន ហើយ​ដោយសារតែ​កិច្ចប្រឹងប្រែង​ការពារ​នេះហើយ ចំនួន​សត្វ​ដំរីព្រៃ​អាស៊ី ក្នុង​ខេត្ត​មួយ​នេះ​បាន​កើន​ដល់​ប្រមាណ​៣០០​ក្បាល ពោលគឺ​ទសវត្សរ៍​ឆ្នាំ​១៩៨០ មាន​ត្រឹម​១៩៣​ក្បាល​ទេ​។​

​ស៊ីន​ហួរ​ក៏បាន​ចុះផ្សាយ​ពី​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ ពាក់ព័ន្ធ​នឹង​ហ្វូង​ដំរី​អាស៊ី​បាន​ឈប់សម្រាក​បណ្តោះអាសន្ន នៅ​តំបន់​ជាយក្រុង​គុន​មីង ខណៈ​ពួកវា​ធ្វើដំណើរ​ភៀសខ្លួន ក្នុង​ចម្ងាយ​ឆ្ងាយ ក្នុង​ខេត្ត យុន​ណាន តែ​ស្ថិតក្រោម​ការឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close