ឃាត់ខ្លួន​ពលករ​ខ្មែរ​២០​នាក់ និង​មេខ្យល់​ម្នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ​

​បន្ទាយមានជ័យ ៖ កងកម្លាំង​នគរបាល និង​យោធា​ឈរជើង​យាម​ប្រចាំការ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចំនួន ២០​នាក់ និង​មេខ្យល់​ម្នាក់ នៅ​ចំណុច​២​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ស្រុក​ម៉ាឡៃ និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈ​ពួកគេ​បម្រុង​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​។​

​យោងតាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ មាន​ចំនួន ១៥​នាក់ (​ស្រី​០៨​នាក់ កុមារ​០២​នាក់​) បាន​ឃាត់ខ្លួន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ក្នុងនោះ​ឃាត់ខ្លួន​អ្នក​នាំ​ផ្លូវ ០១​នាក់ ឈ្មោះ យ៉ើ​ន ណា​រ៉ុង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ រីឯ​ពលរដ្ឋ​ចំនួន ៥​នាក់​ទៀត បាន​ឃាត់ខ្លួន​ក្នុងភូមិ​សាស្ត្រ​ភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​។​

​បច្ចុប្បន្ន​ពលរដ្ឋ​ដែល​បាន​ឃាត់ខ្លួន​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ ប្រគល់​អធិការដ្ឋាន​ន​របាល​ស្រុក​ទាំង​២ ដើម្បី​សួរនាំ និង​ចាត់វិធានការ​បន្ត​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close