ថៃ បន្ត​មាន​អ្នកស្លាប់​រហូតដល់ ៤៣​នាក់ ដោយសារ​ជំងឺ​កូ​វីដ

​ថៃ​៖ ក្រសួងសុខាភិបាល​សាធារណៈ​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៤៣​នាក់​បន្ថែមទៀត ដោយ​ធ្វើអោយ​អ្នកស្លាប់​សរុប​កើន​ឡើងដល់​១​ពាន់​៣៧៥​នាក់ ។

​ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏បាន​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ថ្មីៗ​ចំនួន​២​ពាន់​៣១០​ករណី​ផងដែរ ដោយ​នាំ​ឲ្យ​ករណី​សរុប​កើន​ឡើងដល់​១៨​ម៉ឺន​៧​ពាន់​៥៣៨​ករណី ។​

​គួរកត់សម្គាល់ ​ក្នុងចំណោម​ករណី​សរុប​ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ មាន​២​ពាន់​២០៨​ករណី​គឺជា​ប្រជាជន​ទូទៅ និង​១០២​ករណី​ទៀត​គឺជា​ការឆ្លង​នៅក្នុង​ពន្ធនាគារ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close