ស្លាប់​២​នាក់ និង​របួស ២​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ម្សិលមិញ​

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ របួសធ្ងន់ ១​នាក់ និង​របួសស្រាល ១​នាក់​។​

​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ចំនួន ៤​នាក់​នេះ ឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា ចំនួន ៣​លើក ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close