អត់ខ្លាចកូវីដសោះ! បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ ចូលលួចទូរស័ព្ទជិត១០គ្រឿង និងលុយជាង១លានរៀល
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែនសុខ១ មានករណីចោរ២នាក់ បានបន្លំខ្លួនជាអ្នកជំងឺកូវីដ រួចចូលទៅលួចទូរស័ព្ទអ្នកជំងឺកូវីដ១៩អស់ជិត១០គ្រឿង និងលុយជាង១លានរៀល។
យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ សហការជាមួយសមត្ថកិច្ចបានចាប់ចោទទាំងពីររូបនោះ ហើយបានបញ្ជូនទៅធ្វើចត្តាឡីស័កសិន មុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។