សត្វ​ក្រៀល គឺជា​សត្វ​ស្លាប មាន​កម្ពស់​ខ្ពស់​ជាងគេ​លើ​ពិភពលោក

​សត្វ​ក្រៀល​គឺជា​សត្វ​ស្លាប​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​លើ​ពិភពលោក ហើយ​អាច​ហើរ​បាន ជាទូទៅ​មាន​កម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មាន​ទម្ងន់ ៥-១២ គីឡូក្រាម និង​ប្រវែង​ស្លាប​ទាំងសងខាង ២,៥ ម៉ែត្រ​។

​ពួកវា​មាន​ម្រាមជើង​មុខ​វែងៗ​ចំនួន​បី និង​ម្រាមជើង​ក្រោយ​ខ្លី​មួយ​។ ពួកវា​មិនអាច​ទំ​នៅលើ​ដើមឈើ​បានទេ ហើយ​ដេក​ដោយ​ឈរ​ស្ងៀម​ធ្មឹង​នៅ​ទីតាំង​ជិតៗ​កន្លែង​រក​ចំណី​របស់​វា​នៃ​តំបន់ដីសើម​។

សត្វ​ក្រៀល​មាន សម្បុរ​ប្រផេះ​លើ​ដងខ្លួន ក​ផ្នែក​ខាងលើ​និង​ក្បាលមាន​ពណ៌​ក្រហម ក្បាល​ផ្នែក​ខាងលើ​បំផុត​និង​ត្រចៀក មាន​ពណ៌​ប្រផេះ​ស្រាល​។ កូន​ក្រៀល​មាន​មាឌតូច​បន្តិច និង​មាន​ពណ៌​ត្នោត​នៅ​ចំក្បាល​របស់​វា​។​

​យើង​ពិបាក​ស​ម្គា​ស់​ថា សត្វ​ក្រៀល​ណា​ជា​ឈ្មោល​ឬ​ញី​នៅពេលដែល​ពួកវា​នៅ​ជា​គូ ប៉ុន្តែ​មី​ញី​មាន​មាឌតូច​ជាង អា​ឈ្មោល​បន្តិច​។ សត្វ​ក្រៀល​ត្រូវបាន​ចាត់ ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close